Downlaod
នេះគឺវិធីតំឡើង mongoDB នៅ local កុំព្យូទ័ររបស់យើង ដើម្បីប្រើ database ជាមួយ Node JS
សូមចូលទៅក្នុងវែបសាយរបស់វា https://www.mongodb.com/ រួចហើយចុច download

ដំលើង
បន្ទាប់ពីយើងបាន download រួចហើយសូម extra file
បើក terminal ដើម្បីដំឡើង mongodb នៅក្នុងក្នុងកុំព្យូទ័ររបស់យើង
1 move folder
ការ move folder ទៅដាក់នៅក្នុងកុំព្យូទ័ររបស់យើង។ ខ្ញុំសូមដាក់នៅក្នុង Users

mv 'mongodb folder download' /Users/user_name/create_folder

2 បង្កើត file ផ្ទុក path
ការបង្កើត file ដើម្បីផ្ទុក path ទីតាំង file mongod នៅឯណា។ ហើយការបង្កើត file នេះដែរយើងអាចដាក់ឈ្មោះអ្វីក៏បានដែរ ប៉ុន្តែនៅមេរៀនគេបានឲ្យយើងដាក់ឈ្មោះ .zshrc ឬ bash_profile។
សូមចូល home direct គឺ cd ~ ដើម្បីបង្កើត file
sudo touch .bash_profile

ដើម្បីឆែកមើថាយើងបានបង្កើតបានឬនៅដោយសរសេរនៅ home direct
ls -al

3 បញ្ចូល path folder
ចូលទៅមើលទីតាំង file mongod របស់យើងមានឈ្មោះ path អ្វីខ្លះ

ដើម្បី copy path file

នេះគឺជា path file របស់ខ្ញុំដែលបាន copy វា
/Users/rosdul/mongodb/bin
ចូលទៅ home direct រួចហើយបើក file .bash_profile ជាមួយ editor vim។
vim .bash_profile
សូមបញ្ចូល
export PATH=${PATH}:/Users/rosdul/mongodb/bin

4 ធ្វើជា source file
ចូលទៅ home direct cd ~
source .bash_profile

4 បង្កើត folder data directory
បង្កើត data directory ដើម្បីឲ្យ mongodb អាច read/write បាន
ចូលទៅ home direct cd ~
sudo mkdir -p data/db

យើងបាន folder មួយទៀតសមម្រាប់ read/write

5 បើក ឬ connect mongodb
ចូលទៅ home direct cd ~
sudo mongod --dbpath=/Users/user_name/data/db

បន្ទាប់ពីយើងបើកវាហើយ ប្រសិនវាដើរបែបនេះបានន័យថាវាដើរហើយ

mongoDB Compass
យើងប្រើវិធី mongodb compass ដើម្បីមើល table របស់យើង



0 Comments