Exception java

Exception គឺជាបញ្ហាកើតឡើងនៅពេលដំណើរការកម្មវិធីរបស់យើង ហើយធ្វើឲ្យកម្មវិធីរបស់យើងលែងដំណើរការ។ ហើយវាកើតមានឡើងនៅពេល៖

  • User បញ្ចូល data ដែល data គឺខុស format
  • នៅពេលបើក file ដែលផ្លាសប្តូរទីតាំង
  • ទាក់ទងទៅនឹង Network connection

Try Block

Syntax

try{
//code
}
//catch and finally block

Try Block គឺជា Block មួយដែលយើងប្រើដើម្បីដាក់នូវរាល់កូដទាំងឡាយណាដែលយើងគិតថាវានឹងមាន error កើតមានឡើង។ វាមានតួនាទីចំសង្កេតមើលថាមាន error ឬក៏អត់ ប្រសិនជាមានវានឹងបោះទៅឲ្យ catch។

Catch Block

Syntax

try{
  //code
}catch(ExceptionType 1 arg){
  //code
}catch(ExceptionType 2 arg){
  //code
}

Catch Blockយើងដាក់នៅពីក្រោយពី try block។ គឺជាអ្នកចាប់ error ពី try រួចវា handle កុំឲ្យ error ។

catch យើងអាចដាក់ exception វាជាកក្តាបាន។
...
catch(exception1 | exception2){
//code
}

Finally

Syntax

try{
  //code
}catch(ExceptionType 1 arg){
  //code
}catch(ExceptionType 2 arg){
  //code
}finally{
//code
}

Finally Block គឺជា block ដែលដើររហូតទោះបីមាន try និង catch ជួបមាន error ឬក៏មិនមាន។ ហើយយើងប្រើវាដើម្បីបិទ connection ឬ Stream។

public class ExceptionDemo {
public static void main(String[] args) {
 int arr[] = {1,2,3};
 try {
  for(int i=0; i<5; i++) {
   System.out.println(arr[i]);
  }
 } catch (Exception e) {
  // TODO: handle exception
 }
 
}
}

Post a Comment

0 Comments